80s toys - Atari. I still have
Welcome !
Home ទំព័រដើម
ឆ្នេរខ្សាច់ក្បាលកោះ
ឆ្នេរសុខសាន្ត
ចំការស្នេហ៍
តំបន់កម្សាន្តផ្សេងទៀត
ប្លុក ជជែកកម្សាន្ត
អំពីយើងខ្ញុំ
ពត៌មាន អំពីផែនទី
រមណីយដ្ឋាន កោះដាច់
កោះដាច់ជាមជ្ឈមណ្ឌលសិប្បកម្ម ដែលស្ថិតនៅ ឃុំកោះដាច់ ស្រុកមុខកំពូល មានទីតាំងនៅកណ្តាលដងទន្លេ មេគង្គ បណ្តោយប្រវែង ១២ គ.ម និងទទឹងពី ១០០ ទៅ ២៥០០ម៉ែត្រ ។ ខាងកើតជាប់នឹងឃុំព្រែកលួង និង ឃុំឧកញ្ញាតី ស្រុកខ្សាច់កណ្តាល ខាងលិចទន្ទឹមនិងឃុំព្រែកលាប និង ឃុំបាខែង ស្រុកមុខកមពូល ។
ឃុំកោះដាច់ រូមមានភូមិ ៥ គឺ ភូមិកោះដាច់ ភូមិក្បាលកោះ ភូមិល្វា ភូមិចុងកោះ ភូមិឧកញ្ញាតី ។ សាលាឃុំកោះ ដាច់ មានទីតាំងស្ថិតនៅក្នុងភូមិ ក្បាលកោះ ។ ដោយសារ ទឹកជំនន់ទន្លេមេគង្គ ដែលហូរពីទន្លេមេគង្គលើទៅ ទន្លេមេគង្គ ក្រោម សំដៅទៅប្រទេសវៀតណាម បានធ្វើឲតំបន់ក្បាលកោះនេះចេះតែបាក់បន្តិចម្តងៗ ។ មុខរបរ សំខាន់ៗរបស់ ប្រជាជនក្នុងតំបន់នោះមានៈ ការដាំអនុផល ពោត ល្ង សណ្តែក ចេក និង ការដាំដំណាំហូបផ្លែ ។ ក្រៅពីនេះ គឺ សិប្បកម្មត្បាញមុង សារ៉ុងសូត្រ ផាមួង ហូលក្រម៉ាសូត្រ និងជំនួញជួញដូរតូចតាច ។ ធនធាន វប្បធម៌ ក្នុងឃុំ មានវត្ត ៣ គឺវត្តអម្ពរផល វត្តក្រពុំពេជ្រ វត្តសាមគ្គីក្បាលកោះ ។
ប្រពៃណីសំខាន់ដ៏គួឲ្យចាប់អារម្មណ៍តាំងពីយូរលង់របស់ប្រជាជន គឺជាសិប្បកម្មដែលជាកេរ្តិ៍ដំណែលរបស់ខ្មែរ ។ នៅគ្រប់លំនៅដ្ឋានរបស់ប្រជាជន មានកីតម្បាញរៀងៗខ្លួនទៅតាមធនធានរបស់គ្រួសារនីមួយៗ ។ ក្រៅពីនេះ នៅមានការរៀចំបង្កើតជាការប្រណាំងទូកងរនៅក្នុងពីធីបុណ្យសាសនារបស់ខ្មែរទៀតផង ។ នៅក្នុងឃុំមានទូកងរ បុរស និង នារី ដែលក្នុងនោះវត្តអម្ពរផលមានទូកពីរគឺ ទូកអ៊ុំបុរស និង ទូកចែវបុរសវត្តសាមគ្គីក្បាលកោះមានទូក ពីរគឺ ទូកចែវបុរសមួយ និង ទូកអ៊ុំបុរសមួយ វត្តក្រពុំពេជ្រមានទូកពីរគឺ ទូកចែវបុរសមួយ និង ទូកចែវនារីមួយ ។
ផ្អែកតាមលក្ខណៈសម្បត្តិរបស់កោះដាច់ ដែលមានធនធានធម្មជាតិ និងប្រពៃណីដ៏ល្អនោះទៅថ្ងៃអនាគតបើសិន ប្រទេសជាតិយើង មានស្ថេរភាពនយោបាយសេដ្ឋកិច្ច និងសន្តិសុខ យើងមានលទ្ធភាពគ្រប់គ្រាន់រៀប ចំដែនដី កោះនេះជាមជ្ឈមណ្ឌលទេសចរណ៍ដ៏សំខាន់មួយរបស់ខេត្តដោយៈ
-ជួយពង្រីកសិប្បកម្មតម្បាញ និងជួយសិប្បករដែលមានទេពកោសល្យខ្ពស់ពង្រីកសិប្បកម្មតម្បាញហូល ផាមួង ក្រម៉ាសូត្រ ដែលមានគុណភាពអន្តជាតិទុកសម្រាប់ជូនភ្ញៀវទេសចរដែលមកកម្សាន្ត ។ -ជួសជុលបណ្តាញផ្លូវលំក្នងឃុំឲ្យបានសមរម្យ រៀបចំភូមិករឲបានស្អាតបាតដោយសង់ជាផ្ទះបុរាណខ្មែរអប់រំប្រជា ជនឲរក្សាបាននូវប្រពៃណី ដូចជាឥរិយាបថក្នុងការរស់នៅសំលៀកបំពាក់ និងល្បែងប្រប្រិយ៍ ។ -រៀបចំតំបន់ក្បាលកោះជាកន្លែងងូតទឹកកម្សាន្ត ដែលមានឆ្នេរខ្សាច់ដោយមានជាផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន ដោយរក្សាបាននូវអនាម័យល្អ ។
-ពង្រីកក្រុមទូកងរ បុរសនារីឲ្យមានសកម្មភាពរស់រវើក ក្នុងពេលបុណ្យជាតិ និងបុណ្យសាសនាផ្សេងៗ ៕
*Ad:
Get 100$/click on your paypal money. Click here to get now
*Ad:
Get 5$/visit Online When your visit click here
ពត៌មានអំពីចំនួនអ្នកចូលទស្សនា
WwW.KohDach.Cf
..
ប្រវត្តិចូលទស្សនារបស់អ្នក
Admin Koh Dach
√ រក្សាសិទ្ធ © ២០១៥~២០១៦
√ រចនាដោយ : Admin កោះដាច់™
√ អរគុណ : XtGem.Com
√ In : ប្រទេសកម្ពុជា
Log in